[១៤៥] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងនអារម្មណប្បច្ច័យ មានវារៈ២ ក្នុងវិបាកប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
ចប់ នីវរណិយទុកកុសលត្តិកៈ។
នីវរណសម្បយុត្តទុកកុសលត្តិកៈ
បដិច្ចវារៈ
[១៤៦] កុសលធម៌ជានីវរណវិប្បយុត្ត អាស្រ័យនូវកុសលធម៌ជានីវរណវិប្បយុត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៤៧] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
បដិច្ចវារៈ
[១៤៨] អកុសលធម៌ជានីវរណសម្បយុត្ត អាស្រ័យនូវអកុសលធម៌ជានីវរណសម្បយុត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៤៩] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានវារៈតែ១។