ព្រះត្រៃបិដក ភាគ ១០៦

នីវរណ​នីវរណ​សម្បយុត្ត​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [១៥៨] អកុសលធម៌​ជា​នី​វរ​ណៈ​ផង ជា​នីវរណ​សម្បយុត្ត​ផង អាស្រ័យ​នូវ​អកុសលធម៌​ជា​នី​វរ​ណៈ​ផង ជា​នីវរណ​សម្បយុត្ត​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៥៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មាន​វារៈ​តែ៩។

ចប់ នីវរណ​នីវរណ​សម្បយុត្ត​ទុក​កុសល​ត្តិ​កៈ។


នីវរណ​វិប្បយុត្ត​នី​វរ​ណិយ​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [១៦០] កុសលធម៌​ជា​នីវរណ​វិប្បយុត្ត និង​ជា​នី​វរ​ណិយៈ អាស្រ័យ​នូវ​កុសលធម៌​ជា​នីវរណ​វិប្បយុត្ត និង​ជា​នី​វរ​ណិយៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ កុសលធម៌​ជា​នីវរណ​វិប្បយុត្ត និង​ជា​អនី​វរ​ណិយៈ អាស្រ័យ​នូវ​កុសលធម៌​ជា​នីវរណ​វិប្បយុត្ត និង​ជា​អនី​វរ​ណិយៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៦១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 637831554976158462
ទៅកាន់ទំព័រ៖