ព្រះត្រៃបិដក ភាគ ១០៦

បដិ​ច្ច​វារៈ


 [១៦២] អព្យាកតធម៌​ជា​នីវរណ​វិប្បយុត្ត និង​ជា​នី​វរ​ណិយៈ អាស្រ័យ​នូវ​អព្យាកតធម៌​ជា​នីវរណ​វិប្បយុត្ត និង​ជា​នី​វរ​ណិយៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​ជា​នីវរណ​វិប្បយុត្ត និង​ជា​អនី​វរ​ណិយៈ អាស្រ័យ​នូវ​អព្យាកតធម៌​ជា​នីវរណ​វិប្បយុត្ត និង​ជា​អនី​វរ​ណិយៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​ជា​នីវរណ​វិប្បយុត្ត និង​ជា​នី​វរ​ណិយៈ អាស្រ័យ​នូវ​អព្យាកតធម៌​ជា​នីវរណ​វិប្បយុត្ត និង​ជា​នី​វរ​ណិ​យៈ​ផង នូវ​អព្យាកតធម៌​ជា​នីវរណ​វិប្បយុត្ត និង​ជា​អនី​វរ​ណិ​យៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៦៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៥។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

ចប់ នីវរណ​វិប្បយុត្ត​នី​វរ​ណិយ​ទុក​កុសល​ត្តិ​កៈ។
ចប់ នីវរណ​គោ​ច្ឆ​កទុក​កុសល​ត្តិ​កៈ។


បរាមាស​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [១៦៤] កុសលធម៌​ជា​នោប​រាមា​សៈ(មិន​ស្ទាបអង្អែល) អាស្រ័យ​នូវ​កុសលធម៌ ជា​នោប​រាមា​សៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 637831555387183090
ទៅកាន់ទំព័រ៖