ព្រះត្រៃបិដក ភាគ ១០៦
[១៨៧] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានវារៈតែ១។
ចប់ បរាមាសសម្បយុត្តទុកកុសលត្តិកៈ។
បរាមាសបរាមដ្ឋទុកកុសលត្តិកៈ
បដិច្ចវារៈ
[១៨៨] កុសលធម៌ ដែលបរាមាសធម៌ពាល់ត្រូវហើយផង មិនមែនជាបរាមាសៈផង អាស្រ័យនូវកុសលធម៌ ដែលបរាមាសធម៌ពាល់ត្រូវហើយផង មិនមែនជាបរាមាសៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៨៩] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានវារៈតែ១។
បដិច្ចវារៈ
[១៩០] អកុសលធម៌ ដែលបរាមាសធម៌ពាល់ត្រូវហើយផង មិនមែនជាបរាមាសៈផង អាស្រ័យនូវអកុសលធម៌ជាបរាមាសៈផង ដែលបរាមាសធម៌ពាល់ត្រូវហើយផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។
ID: 637831557701834817
ទៅកាន់ទំព័រ៖