ព្រះត្រៃបិដក ភាគ ១០៦

អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នីយៈ​ក្តី បច្ច​នី​យានុ​លោម​ក្តី នៃ​បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ ដែល​លោក​រាប់​ហើយ យ៉ាងណា (ក្នុង​បរាមាស​បរា​មដ្ឋ​ទុក​កុសល​ត្តិ​កៈ) បណ្ឌិត​គប្បី​រាប់​យ៉ាងនោះ​ដែរ។

បដិ​ច្ច​វារៈ


 [១៩៤] អព្យាកតធម៌ ដែល​បរាមាស​ធម៌​ពាល់ត្រូវ​ហើយ​ផង មិនមែន​ជា​បរា​មា​សៈ​ផង អាស្រ័យ​នូវ​អព្យាកតធម៌ ដែល​បរាមាស​ធម៌​ពាល់ត្រូវ​ហើយ​ផង មិនមែន​ជា​បរា​មា​សៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៩៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មាន​វារៈ​តែ១។

ចប់ បរាមាស​បរា​មដ្ឋ​ទុក​កុសល​ត្តិ​កៈ។


បរាមាស​វិប្បយុត្ត​បរា​មដ្ឋ​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [១៩៦] កុសលធម៌​ប្រាសចាក​បរា​មា​សៈ ដែល​បរាមាស​ធម៌​ពាល់ត្រូវ​ហើយ អាស្រ័យ​នូវ​កុសលធម៌​ប្រាសចាក​បរា​មា​សៈ ដែល​បរាមាស​ធម៌​ពាល់ត្រូវ​ហើយ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 637831558376648816
ទៅកាន់ទំព័រ៖