ព្រះត្រៃបិដក ភាគ ១០៦
អព្យាកតធម៌ប្រាសចាកបរាមាសៈ ដែលបរាមាសធម៌ពាល់ត្រូវហើយ អាស្រ័យនូវអព្យាកតធម៌ ប្រាសចាកបរាមាសៈ ដែលបរាមាសធម៌ពាល់ត្រូវហើយផង នូវអព្យាកតធម៌ប្រាសចាកបរាមាសៈ ដែលបរាមាសធម៌មិនពាល់ត្រូវហើយផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[២០០] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
(ពាក្យនេះ) ដូចគ្នានឹងលោកិយលោកុត្តរទុកត្តិកៈដែរ។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
ចប់ បរាមាសវិប្បយុត្តបរាមដ្ឋទុកកុសលត្តិកៈ។
ចប់ បរាមាសគោច្ឆកទុកកុសលត្តិកៈ។
សារម្មណទុកកុសលត្តិកៈ
បដិច្ចវារៈ
[២០១] កុសលធម៌ ប្រព្រឹត្តទៅមួយអន្លើដោយអារម្មណ៍
(១) អាស្រ័យនូវកុសលធម៌ ប្រព្រឹត្តទៅមួយអន្លើដោយអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ…។ អាស្រ័យនូវកុសលធម៌ ប្រកបដោយបច្ច័យយ៉ាងណា (បទនេះ) បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនេះចុះ។
(១) គឺកុសលក្នុងភូមិ៤ អកុសលវិបាកក្នុងភូមិ៤ និងកិរិយាក្នុងភូមិ៣។
ID: 637831559163165971
ទៅកាន់ទំព័រ៖