ព្រះត្រៃបិដក ភាគ ១០៦

អព្យាកតធម៌​មិន​មាន​អារម្មណ៍ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ប្រព្រឹត្តទៅ​មួយអន្លើដោយ​អារម្មណ៍ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ។
 [២០៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ១។បេ។ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​បច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៣។បេ។ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ២។បេ។

ចប់ សា​រម្ម​ណទុក​កុសល​ត្តិ​កៈ។


ចិត្ត​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [២១០] កុសលធម៌​មិនមែន​ជា​ចិត្ត អាស្រ័យ​នូវ​កុសលធម៌​ជា​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ កុសលធម៌​មិនមែន​ជា​ចិត្ត អាស្រ័យ​នូវ​កុសលធម៌​មិនមែន​ជា​ចិត្ត
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 637831560090192499
ទៅកាន់ទំព័រ៖