ព្រះត្រៃបិដក ភាគ ១០៦

ចិត្ត​សម្បយុត្ត​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [២៣៧] កុសលធម៌​ប្រកបដោយ​ចិត្ត អាស្រ័យ​នូវ​កុសលធម៌​ប្រកបដោយ​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៣៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។

បដិ​ច្ច​វារៈ


 [២៣៩] អកុសលធម៌​ប្រកបដោយ​ចិត្ត អាស្រ័យ​នូវ​អកុសលធម៌​ប្រកបដោយ​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៤០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។

បដិ​ច្ច​វារៈ


 [២៤១] អព្យាកតធម៌​ប្រកបដោយ​ចិត្ត អាស្រ័យ​នូវ​អព្យាកតធម៌​ប្រកបដោយ​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ អព្យាកតធម៌​ប្រាសចាក​ចិត្ត អាស្រ័យ​នូវ​អព្យាកតធម៌​ប្រកបដោយ​ចិត្ត ទើប​កើតឡើង
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 637831563190119171
ទៅកាន់ទំព័រ៖