ព្រះត្រៃបិដក ភាគ ១០៦
(វារៈនេះ) ដូចគ្នានឹងចិត្តសម្បយុត្តទុកអព្យាកតដែរ។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
ចប់ ចិត្តសំសដ្ឋទុកកុសលត្តិកៈ។
ចិត្តសមុដ្ឋានទុកកុសលត្តិកៈ
បដិច្ចវារៈ
[២៥៣] កុសលធម៌តាំងឡើងដោយចិត្ត អាស្រ័យនូវកុសលធម៌តាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌មិនតាំងឡើងដោយចិត្ត អាស្រ័យនូវកុសលធម៌តាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌តាំងឡើងដោយចិត្តក្តី កុសលធម៌មិនតាំងឡើងដោយចិត្តក្តី អាស្រ័យនូវកុសលធម៌តាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ កុសលធម៌តាំងឡើងដោយចិត្ត អាស្រ័យនូវកុសលធម៌មិនតាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ កុសលធម៌តាំងឡើងដោយចិត្ត អាស្រ័យនូវកុសលធម៌តាំងឡើងដោយចិត្តផង នូវកុសលធម៌មិនតាំងឡើងដោយចិត្តផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[២៥៤] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងបទទាំងពួង មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
ID: 637831564665733592
ទៅកាន់ទំព័រ៖