ព្រះត្រៃបិដក ភាគ ១០៦
ក្នុងអាហារប្បច្ច័យ មានវារៈ៩ បានដល់ចិត្តសមុដ្ឋានមូល (ជាបច្ច័យ) នៃនោចិត្តសមុដ្ឋានធម៌ កពឡិង្ការាហារ បណ្ឌិតគប្បីធ្វើ នោចិត្តសមុដ្ឋានធម៌ (ជាបច្ច័យ) នៃចិត្តសមុដ្ឋានធម៌ កពឡិង្ការាហារ បណ្ឌិតគប្បីធ្វើ ក្នុងឃដនធម៌ កពឡិង្ការាហារ បណ្ឌិតគប្បីធ្វើក្នុងមជ្ឈធម៌។ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៩ បានដល់រូបជីវិតិន្រ្ទិយ មានវារៈ១ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយ យ៉ាងណា បណ្ឌិតត្រូវរាប់ (វារៈនេះ) យ៉ាងនោះដែរ។
ចប់ ចិត្តសមុដ្ឋានទុកកុសលត្តិកៈ។
ចិត្តសហភុទុកកុសលត្តិកៈ
បដិច្ចវារៈ
[២៦៦] កុសលធម៌កើតជាមួយនឹងចិត្ត អាស្រ័យនូវកុសលធម៌កើតជាមួយនឹងចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌មិនកើតជាមួយនឹងចិត្ត អាស្រ័យនូវកុសលធម៌កើតជាមួយនឹងចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌កើតជាមួយនឹងចិត្តក្តី កុសលធម៌មិនកើតជាមួយនឹងចិត្តក្តី អាស្រ័យនូវកុសលធម៌កើតជាមួយនឹងចិត្ត
ID: 637831565994346281
ទៅកាន់ទំព័រ៖