ព្រះត្រៃបិដក ភាគ ១០៦

 [២៦៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

បដិ​ច្ច​វារៈ


 [២៧០] អព្យាកតធម៌​កើតជា​មួយ​នឹង​ចិត្ត អាស្រ័យ​នូវ​អព្យាកតធម៌​កើតជា​មួយ​នឹង​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​មិនកើត​ជាមួយនឹង​ចិត្ត អាស្រ័យ​នូវ​អព្យាកតធម៌​មិនកើត​ជាមួយនឹង​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៧១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
ដំណើរ​វារៈ៣យ៉ាង មាន​ចេតសិក​ទុ​កៈ​ជា​មូល យ៉ាងណា ដំណើរ​វារៈ​ទាំង៣ នេះ បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនោះ​ដែរ។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

ចប់ ចិ​ត្ត​សហ​ភុ​ទុក​កុសល​ត្តិ​កៈ។


ចិ​ត្តា​នុ​បរិវត្តិ​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [២៧២] កុសលធម៌​ប្រព្រឹត្តទៅ​តាមចិត្ត អាស្រ័យ​នូវ​កុសលធម៌​ប្រព្រឹត្តទៅ​តាមចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 637831566721033661
ទៅកាន់ទំព័រ៖