ព្រះត្រៃបិដក ភាគ ១០៦

ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [២៨៧] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [២៨៨] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៨៩] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នីយៈ​ក្តី បច្ច​នី​យានុ​លោម​ក្តី នៃ​បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ ដែល​លោក​រាប់​ហើយ យ៉ាងណា (វារៈ​នេះ) បណ្ឌិត​គប្បី​រាប់​យ៉ាងនោះ​ដែរ។

ចប់ ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ទុក​កុសល​ត្តិ​កៈ។


ចិត្ត​សំសដ្ឋ​សមុដ្ឋាន​សហ​ភុ​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [២៩០] កុសលធម៌​ច្រឡូកច្រឡំ តាំង​ឡើង កើតជា​មួយ​នឹង​ចិត្ត អាស្រ័យ​នូវ​កុសលធម៌​ច្រឡូកច្រឡំ តាំង​ឡើង កើតជា​មួយ​នឹង​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ កុសលធម៌​ច្រឡូកច្រឡំ តាំង​ឡើង កើតជា​មួយ​នឹង​ចិត្ត អាស្រ័យ​នូវ​កុសលធម៌​មិន​ច្រឡូកច្រឡំ មិន​តាំង​ឡើង មិនកើត​ជាមួយនឹង​ចិត្ត ទើប​កើតឡើង
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 637831568668680110
ទៅកាន់ទំព័រ៖