ព្រះត្រៃបិដក ភាគ ១០៦
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បដិច្ចវារៈ
[២៩៤] អព្យាកតធម៌ច្រឡូកច្រឡំ តាំងឡើង កើតជាមួយនឹងចិត្ត អាស្រ័យនូវអព្យាកតធម៌ច្រឡូកច្រឡំ តាំងឡើង កើតជាមួយនឹងចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[២៩៥] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
(ទុកៈនេះ) ប្រហែលគ្នានឹងចិត្តសំសដ្ឋសមុដ្ឋានទុកអព្យាកតៈដែរ។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
ចប់ ចិត្តសំសដ្ឋសមុដ្ឋានសហភុទុកកុសលត្តិកៈ។
ចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិទុកកុសលត្តិកៈ
បដិច្ចវារៈ
[២៩៦] កុសលធម៌ច្រឡូកច្រឡំ តាំងឡើង ប្រព្រឹត្តទៅតាមចិត្ត អាស្រ័យនូវកុសលធម៌ច្រឡូកច្រឡំ តាំងឡើង ប្រព្រឹត្តទៅតាមចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ កុសលធម៌ច្រឡូកច្រឡំ តាំងឡើង ប្រព្រឹត្តទៅតាមចិត្ត អាស្រ័យនូវកុសលធម៌មិនច្រឡូកច្រឡំ មិនតាំងឡើង មិនប្រព្រឹត្តទៅតាមចិត្ត ទើបកើតឡើង
ID: 637831569356827417
ទៅកាន់ទំព័រ៖