ព្រះត្រៃបិដក ភាគ ១០៦
[៣០១] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
(ទុកៈនេះ) ប្រហែលគ្នានឹងចិត្តសំសដ្ឋសមុដ្ឋានទុកអព្យាកតៈដែរ។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
ចប់ ចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិទុកកុសលត្តិកៈ។
អជ្ឈត្តិកទុកកុសលត្តិកៈ
បដិច្ចវារៈ
[៣០២] កុសលធម៌ខាងក្រៅ អាស្រ័យនូវកុសលធម៌ខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ កុសលធម៌ខាងក្រៅ អាស្រ័យនូវកុសលធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌ខាងក្នុង អាស្រ័យនូវកុសលធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌ខាងក្នុងក្តី កុសលធម៌ខាងក្រៅក្តី អាស្រ័យនូវកុសលធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ កុសលធម៌ខាងក្រៅ អាស្រ័យនូវកុសលធម៌ខាងក្នុងផង នូវកុសលធម៌ខាងក្រៅផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣០៣] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
ID: 637831570073042503
ទៅកាន់ទំព័រ៖