ព្រះត្រៃបិដក ភាគ ១០៦
ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៤ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩។
ចប់ ឧបាទាទុកកុសលត្តិកៈ។
ឧបាទិន្នទុកកុសលត្តិកៈ
បដិច្ចវារៈ
[៣២៤] កុសលធម៌ ដែលកម្ម (ប្រកបដោយកិលេស មានតណ្ហាជាដើម) មិនកាន់យកហើយ អាស្រ័យនូវកុសលធម៌ ដែលកម្ម (ប្រកបដោយកិលេស មានតណ្ហាជាដើម ) មិនកាន់យកហើយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣២៥] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។ ក្នុងបច្ច័យទាំងអស់ មានវារៈ១។
ក្នុងសហជាតវារៈក្តី ក្នុងបញ្ហាវារៈក្តី សុទ្ធតែមានវារៈ១។
(តិកៈនេះ) ប្រហែលគ្នានឹងសប្បច្ចយទុកកុសលដែរ។
បដិច្ចវារៈ
[៣២៦] អកុសលធម៌ ដែលកម្មមិនកាន់យកហើយ អាស្រ័យនូវអកុសលធម៌ ដែលកម្មមិនកាន់យកហើយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣២៧] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ID: 637831572391119078
ទៅកាន់ទំព័រ៖