ក្នុងអាហារប្បច្ច័យ មិនមែនឧបាទានមូលកៈ មានវារៈ៣ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៣ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩។
[៣៤៦] អព្យាកតធម៌មិនមែនជាឧបាទាន អាស្រ័យនូវអព្យាកតធម៌មិនមែនជាឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣៤៧] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
ចប់ ឧបាទានទុកកុសលត្តិកៈ។
ឧបាទានិយទុកកុសលត្តិកៈ
បដិច្ចវារៈ
[៣៤៨] កុសលធម៌ជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវកុសលធម៌ជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ កុសលធម៌មិនជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវកុសលធម៌មិនជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣៤៩] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
(វារៈនេះ) ប្រហែលគ្នានឹងលោកិយលោកុត្តរទុកកុសលៈដែរ។