ព្រះត្រៃបិដក ភាគ ១០៦

ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​ឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៦។
បដិ​ច្ច​វារៈ
 [៣៦១] អព្យាកតធម៌​ប្រាសចាក​ឧបាទាន អាស្រ័យ​នូវ​អព្យាកតធម៌​ប្រាសចាក​ឧបាទាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣៦២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។

ចប់ ឧបាទាន​សម្បយុត្ត​ទុក​កុសល​ត្តិ​កៈ។


ឧបាទាន​ឧបា​ទា​និយ​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [៣៦៣] កុសលធម៌​ជា​ប្រយោជន៍​ដល់​ឧបាទាន​ផង មិនមែន​ជា​ឧបាទាន​ផង អាស្រ័យ​នូវ​កុសលធម៌​ជា​ប្រយោជន៍​ដល់​ឧបាទាន​ផង មិនមែន​ជា​ឧបាទាន​ផង​ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 637831575639340715
ទៅកាន់ទំព័រ៖