ព្រះត្រៃបិដក ភាគ ១០៧
អភិធម្មបិដក
បដ្ឋាន ចុទ្ទសមភាគ
អនុលោមត្តិកទុកប្បដ្ឋាន
បរិត្តត្តិកហេតុទុកៈ
[១] ហេតុធម៌មានអារម្មណ៍តូចឆ្មារ អាស្រ័យនូវហេតុធម៌មានអារម្មណ៍តូចឆ្មារ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ហេតុធម៌មានអារម្មណ៍ដល់នូវសភាពធំ អាស្រ័យនូវហេតុធម៌ មានអារម្មណ៍ដល់នូវសភាពធំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ហេតុធម៌មានអារម្មណ៍ប្រមាណមិនបាន អាស្រ័យនូវហេតុធម៌ មានអារម្មណ៍ប្រមាណមិនបាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[២] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
[៣] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចបដិច្ចវារៈដែរ។
[៤] ហេតុធម៌មានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃហេតុធម៌មានអារម្មណ៍តូចឆ្មារ ដោយហេតុប្បច្ច័យ។ ហេតុធម៌ មានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃហេតុធម៌ មានអារម្មណ៍ដល់នូវសភាពធំ ដោយហេតុប្បច្ច័យ។ ហេតុធម៌មានអារម្មណ៍ប្រមាណមិនបាន
ID: 637832207484866606
ទៅកាន់ទំព័រ៖