ព្រះត្រៃបិដក ភាគ ១០៧
[៣៧] ក្នុងនហេតុប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣។
[៣៨] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[៣៩] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
[៤០] នហេតុធម៌មានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃនហេតុធម៌មានអារម្មណ៍តូចឆ្មារ ដោយអារម្មណប្បច្ច័យ នហេតុធម៌មានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃនហេតុធម៌ មានអារម្មណ៍ដល់នូវសភាពធំ ដោយអារម្មណប្បច្ច័យ។ នហេតុធម៌មានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃនហេតុធម៌មានអារម្មណ៍ដល់នូវសភាពធំ ដោយអារម្មណប្បច្ច័យ នហេតុធម៌ មានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃនហេតុធម៌មានអារម្មណ៍តូចឆ្មារ ដោយអារម្មណប្បច្ច័យ។ នហេតុធម៌មានអារម្មណ៍ប្រមាណមិនបាន ជាបច្ច័យនៃនហេតុធម៌មានអារម្មណ៍ប្រមាណមិនបាន ដោយអារម្មណប្បច្ច័យ នហេតុធម៌មានអារម្មណ៍ប្រមាណមិនបាន ជាបច្ច័យនៃនហេតុធម៌មានអារម្មណ៍តូចឆ្មារ ដោយអារម្មណប្បច្ច័យ មានវារៈ៣។
ID: 637832210389527072
ទៅកាន់ទំព័រ៖