ព្រះត្រៃបិដក ភាគ ១០៧
[៣៩៥] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
[៣៩៦] កុសលធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទាំងមិនមែនជាអាសវៈ ជាបច្ច័យនៃកុសលធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទាំងមិនមែនជាអាសវៈ ដោយហេតុប្បច្ច័យ មានវារៈ៣។ អកុសលធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទាំងមិនមែនជាអាសវៈ ជាបច្ច័យនៃអកុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទាំងមិនមែនជាអាសវៈ ដោយហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទាំងមិនមែនជាអាសវៈ ជាបច្ច័យនៃអព្យាកតធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទាំងមិនមែនជាអាសវៈ ដោយហេតុប្បច្ច័យ។
[៣៩៧] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះដែរ។
ចប់ កុសលត្តិកអាសវសាសវទុកៈ។
ID: 637832239144183575
ទៅកាន់ទំព័រ៖