ព្រះត្រៃបិដក ភាគ ១០៧

កុសល​ត្តិ​កអាសវ​វិប្បយុត្ត​សា​សវ​ទុ​កៈ


 [៤០២] កុសលធម៌​ប្រាសចាក​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ អាស្រ័យ​នូវ​កុសលធម៌​ប្រាសចាក​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​ប្រាសចាក​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ អាស្រ័យ​នូវ​អកុសលធម៌​ប្រាសចាក​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​ប្រាសចាក​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ អាស្រ័យ​នូវ​អព្យាកតធម៌​ប្រាសចាក​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​ប្រាសចាក​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ អាស្រ័យ​នូវ​កុសលធម៌​ប្រាសចាក​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ផង នូវ​អព្យាកតធម៌​ប្រាសចាក​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​ប្រាសចាក​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ អាស្រ័យ​នូវ​អកុសលធម៌​ប្រាសចាក​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ផង នូវ​អព្យាកតធម៌​ប្រាសចាក​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤០៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៧។
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 637832250096620393
ទៅកាន់ទំព័រ៖