ព្រះត្រៃបិដក ភាគ ១០៧

សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូច​បដិ​ច្ច​វារៈ​ដែរ។
 [៤០៤] កុសលធម៌​ប្រាសចាក​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ជា​បច្ច័យ​នៃ​កុសលធម៌​ប្រាសចាក​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌​ប្រាសចាក​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌​ប្រាសចាក​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ដោយហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​ប្រាសចាក​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌​ប្រាសចាក​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ដោយហេតុ​ប្ប​ច្ច័​យ។
 [៤០៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៣។
ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ដែរ។
 [៤០៦] កុសលធម៌​ប្រាសចាក​អាសវៈ ទាំង​មិន​មាន​អាសវៈ អាស្រ័យ​នូវ​កុសលធម៌​ប្រាសចាក​អាសវៈ ទាំង​មិន​មាន​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​ប្រាសចាក​អាសវៈ ទាំង​មិន​មាន​អាសវៈ អាស្រ័យ​នូវ​អព្យាកតធម៌​ប្រាសចាក​អាសវៈ ទាំង​មិន​មាន​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 637832250403825569
ទៅកាន់ទំព័រ៖