ព្រះត្រៃបិដក ភាគ ១០៧
ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ ជាបច្ច័យនៃអព្យាកតធម៌ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ ដោយអធិបតិប្បច្ច័យ។ អព្យាកតធម៌ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ ជាបច្ច័យនៃកុសលធម៌ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ ដោយអធិបតិប្បច្ច័យ។
[៤១១] កុសលធម៌បា្រសចាកអាសវៈ ទាំងមិនមានអាសវៈ ជាបច្ច័យនៃអព្យាកតធម៌ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ ដោយអនន្តរប្បច្ច័យ។ អព្យាកតធម៌ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ ជាបច្ច័យនៃអព្យាកតធម៌ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ ដោយអនន្តរប្បច្ច័យ។
[៤១២] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងអនន្តរប្បច្ច័យ មានវារៈ២ ក្នុងសមនន្តរប្បច្ច័យ មានវារៈ២ ក្នុងសហជាតប្បច្ច័យ មានវារៈ២ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ក្នុងនិស្សយប្បច្ច័យ មានវារៈ២ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះដែរ។
ចប់ កុសលត្តិកអាសវវិប្បយុត្តសាសវទុកៈ។
ID: 637832250976866265
ទៅកាន់ទំព័រ៖