ព្រះត្រៃបិដក ភាគ ១០៧

 [៤១៦] កុសលធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ ជា​បច្ច័យ​នៃ​កុសលធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ ដោយហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ ជា​បច្ច័យ​នៃ​អកុសលធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ ដោយហេតុ​ប្ប​ច្ច័​យ អព្យាកតធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ ដោយហេតុ​ប្ប​ច្ច័​យ ។
 [៤១៧] កុសលធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ ជា​បច្ច័យ​នៃ​អកុសលធម៌ ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៤១៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
ឯបញ្ហា​វារៈ ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ដែរ។
 [៤១៩] អព្យាកតធម៌​មិន​មាន​អារម្មណ៍ អាស្រ័យ​នូវ​អព្យាកតធម៌​មិន​មាន​អារម្មណ៍ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤២០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
 [៤២១] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។
ថយ | ទំព័រទី ១០៧ | បន្ទាប់
ID: 637832251637664253
ទៅកាន់ទំព័រ៖