ព្រះត្រៃបិដក ភាគ ១០៧
អកុសលធម៌មិនមែនជាចិត្ត អាស្រ័យនូវអកុសលធម៌មិនមែនជាចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌មិនមែនជាចិត្ត អាស្រ័យនូវអព្យាកតធម៌មិនមែនជាចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ធម៌មិនមែនជាចិត្ត អាស្រ័យនូវកុសលធម៌មិនមែនជាចិត្តផង នូវអព្យាតកធម៌មិនមែនជាចិត្តផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌មិនមែនជាចិត្ត អាស្រ័យនូវអកុសលធម៌មិនមែនជាចិត្តផង នូវអព្យាកតធម៌មិនមែនជាចិត្តផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤២៧] កុសលធម៌មិនមែនជាចិត្ត អាស្រ័យនូវកុសលធម៌មិនមែនជាចិត្ត ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ។
[៤២៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
[៤២៩] កុសលធម៌មិនមែនជាចិត្ត ជាបច្ច័យនៃកុសលធម៌មិនមែនជាចិត្ត ដោយហេតុប្បច្ច័យ។
[៤៣០] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ១០ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។
ចប់ កុសលត្តិកចិត្តទុកៈ។
ID: 637832252292467698
ទៅកាន់ទំព័រ៖