ព្រះត្រៃបិដក ភាគ ១០៧
[៤១] នហេតុធម៌មានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃនហេតុធម៌ មានអារម្មណ៍តូចឆ្មារ ដោយអធិបតិប្បច្ច័យ។
[៤២] ក្នុងអារម្មណប្បច្ច័យ មានវារៈ៧ ក្នុងអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
[៤៣] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
[៤៤] នហេតុប្បច្ច័យ មានវារៈ៧ ព្រោះអារម្មណប្បច្ច័យ។
[៤៥] ក្នុងអារម្មណប្បច្ច័យ មានវារៈ៧ ព្រោះនហេតុប្បច្ច័យ។
បញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា (បរិត្តារម្មណត្តិកហេតុទុកៈ) បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
ចប់ បរិត្តារម្មណត្តិកហេតុទុកៈ។
ហីនត្តិកហេតុទុកៈ
[៤៦] ហេតុធម៌ថោកទាប អាស្រ័យនូវហេតុធម៌ថោកទាប ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ហេតុធម៌យ៉ាងកណ្តាល អាស្រ័យនូវហេតុធម៌យ៉ាងកណ្តាល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ហេតុធម៌ដ៏ឧត្តម អាស្រ័យនូវហេតុធម៌ដ៏ឧត្តម ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637832210735716306
ទៅកាន់ទំព័រ៖