ព្រះត្រៃបិដក ភាគ ១០៧
កុសលត្តិកចេតសិកទុកៈ
[៤៣១] កុសលធម៌ជាចេតសិក អាស្រ័យនូវកុសលធម៌ជាចេតសិក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អកុសលធម៌ជាចេតសិក អាស្រ័យនូវអកុសលធម៌ជាចេតសិក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ជាចេតសិក អាស្រ័យនូវអព្យាកតធម៌ជាចេតសិក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៣២] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣។
សហជាតវារៈក្ដី សម្បយុត្តវារៈក្ដី ដូចគ្នានឹងបដិច្ចវារៈដែរ។
[៤៣៣] កុសលធម៌ជាចេតសិក ជាបច្ច័យនៃកុសលធម៌ជាចេតសិក ដោយហេតុប្បច្ច័យ។ អកុសលធម៌ជាចេតសិក ជាបច្ច័យនៃអកុសលធម៌ជាចេតសិក ដោយហេតុប្បច្ច័យ។ អព្យាកតធម៌ជាចេតសិក ជាបច្ច័យនៃអព្យាកតធម៌ ជាចេតសិក ដោយហេតុប្បច្ច័យ។
[៤៣៤] កុសលធម៌ជាចេតសិក ជាបច្ច័យនៃកុសលធម៌ជាចេតសិក ដោយអារម្មណប្បច្ច័យ មានវារៈ៣។ អកុសលធម៌
ID: 637832252599893399
ទៅកាន់ទំព័រ៖