ជាចេតសិក ជាបច្ច័យនៃអកុសលធម៌ជាចេតសិក ដោយអារម្មណប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ជាចេតសិក ជាបច្ច័យនៃអព្យាកតធម៌ជាចេតសិក ដោយអារម្មណប្បច្ច័យ មានវារៈ៣។
[៤៣៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
ឯបញ្ហាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះផងចុះ។
[៤៣៦] អព្យាកតធម៌មិនមានចេតសិក អាស្រ័យនូវកុសលធម៌មិនមានចេតសិក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៣៧] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
[៤៣៨] ក្នុងនហេតុប្បច្ច័យ មានវារៈ១។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះដែរ។
ចប់ កុសលត្តិកចេតសិកទុកៈ។
កុសលត្តិកចិត្តសម្បយុត្តាទិអដ្ឋទុកៈ
[៤៣៩] អាស្រ័យនូវកុសលធម៌ ប្រកបដោយចិត្ត … អាស្រ័យនូវកុសលធម៌ ច្រឡំដោយចិត្ត … នូវកុសលធម៌