ព្រះត្រៃបិដក ភាគ ១០៧
តាំងឡើងអំពីចិត្ត … នូវកុសលធម៌កើតជាមួយចិត្ត … នូវកុសលធម៌ប្រព្រឹត្តទៅតាមចិត្ត … នូវកុសលធម៌ច្រឡំ តាំងឡើងអំពីចិត្ត … នូវកុសលធម៌ច្រឡំ តាំងឡើង កើតជាមួយចិត្ត … នូវកុសលធម៌ ច្រឡំ តាំងឡើង ប្រព្រឹត្តទៅតាមចិត្ត អាស្រ័យនូវកុសលធម៌ ច្រឡំ តាំងឡើង ប្រព្រឹត្តទៅតាមចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៤០] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
សហជាតវារៈក្ដី សម្បយុត្តវារៈក្ដី បញ្ហាវារៈក្ដី បណ្ឌិតគប្បីឲ្យពិស្ដារយ៉ាងនេះផងចុះ។
ចប់ កុសលត្តិកចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិទុកៈ។
កុសលត្តិកអជ្ឈត្តិទុកៈ
[៤៤១] អព្យាកតធម៌ប្រព្រឹត្តទៅខាងក្នុង អាស្រ័យនូវអព្យាកតធម៌ប្រព្រឹត្តទៅខាងក្នុង ទើបកើតទ្បើង ព្រោះហេតុប្បច្ច័យ។
[៤៤២] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងសហជាតប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
សហជាតវារៈក្ដី សម្បយុត្តវារៈក្ដី ដូចគា្ននឹងបដិច្ចវារៈដែរ។
ID: 637832253300177785
ទៅកាន់ទំព័រ៖