ព្រះត្រៃបិដក ភាគ ១០៧

 [៤៤៣] កុសលធម៌​ប្រព្រឹត្តទៅ​ខាងក្នុង ជា​បច្ច័យ​នៃ​កុសលធម៌​ប្រព្រឹត្តទៅ​ខាងក្នុង ដោយ​អារម្មណ​ប្ប​ច្ច័​យ កុសលធម៌​ប្រព្រឹត្តទៅ​ខាងក្នុង ជា​បច្ច័យ​នៃ​អកុសលធម៌​ប្រព្រឹត្តទៅ​ខាងក្នុង ដោយ​អារម្មណ​ប្ប​ច្ច័​យ កុសលធម៌​ប្រព្រឹត្តទៅ​ខាងក្នុង ជា​បច្ច័យ​នៃ​អព្យាកតធម៌​ប្រព្រឹត្តទៅ​ខាងក្នុង ដោយ​អារម្មណ​ប្ប​ច្ច័​យ។ អកុសលធម៌​ប្រព្រឹត្តទៅ​ខាងក្នុង ជា​បច្ច័យ​នៃ​អកុសលធម៌​ប្រព្រឹត្តទៅ​ខាងក្នុង ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​ប្រព្រឹត្តទៅ​ខាងក្នុង ជា​បច្ច័យ​នៃ​អព្យាកតធម៌​ប្រព្រឹត្តទៅ​ខាងក្នុង ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៤៤៤] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ដែរ។
 [៤៤៥] កុសលធម៌​ជា​ខាងក្រៅ អាស្រ័យ​នូវ​កុសលធម៌​ជា​ខាងក្រៅ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤៤៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 637832253562570591
ទៅកាន់ទំព័រ៖