ព្រះត្រៃបិដក ភាគ ១០៧

 [៤៥១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
 [៤៥២] កុសលធម៌​មិនមែន​ជា​ឧបា​ទា ជា​បច្ច័យ​នៃ​កុសលធម៌​មិនមែន​ជា​ឧបា​ទា ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌​មិនមែន​ជា​ឧបា​ទា ជា​បច្ច័យ​នៃ​អកុសលធម៌​មិនមែន​ជា​ឧបា​ទា ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​មិនមែន​ជា​ឧបា​ទា ជា​បច្ច័យ​នៃ​អព្យាកតធម៌​មិនមែន​ជា​ឧបា​ទា ដោយហេតុ​ប្ប​ច្ច័​យ។
 [៤៥៣] កុសលធម៌​មិនមែន​ជា​ឧបា​ទា ជា​បច្ច័យ​នៃ​កុសលធម៌​មិនមែន​ជា​ឧបា​ទា​ដោយ អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌​មិនមែន​ជា​ឧបា​ទា ជា​បច្ច័យ​នៃ​អកុសលធម៌ មិនមែន​ជា​ឧបា​ទា ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​មិនមែន​ជា​ឧបា​ទា ជា​បច្ច័យ​នៃ​អព្យាកតធម៌​មិនមែន​ជា​ឧបា​ទា ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៤៥៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១០ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១១។
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 637832254182653767
ទៅកាន់ទំព័រ៖