ព្រះត្រៃបិដក ភាគ ១០៧

ឯបញ្ហា​វារៈ ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ដែរ។

ចប់ កុសល​ត្តិ​កឧបា​ទា​ទុ​កៈ។


កុសល​ត្តិ​កឧបា​ទិន្ន​ទុ​កៈ


 [៤៥៥] អព្យាកតធម៌​ជា​ឧបា​ទិន្ន អាស្រ័យ​នូវ​អព្យាកតធម៌​ជា​ឧបា​ទិន្ន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤៥៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។
 [៤៥៧] កុសលធម៌​ជា​អនុ​បា​ទិន្ន អាស្រ័យ​នូវ​កុសលធម៌​ជា​អនុ​បា​ទិន្ន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌​ជា​អនុ​បា​ទិន្ន អាស្រ័យ​នូវ​អកុសលធម៌​ជា​អនុ​បា​ទិន្ន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​ជា​អនុ​បា​ទិន្ន អាស្រ័យ​នូវ​អព្យាកតធម៌​ជា​អនុ​បា​ទិន្ន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤៥៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 637832254512865684
ទៅកាន់ទំព័រ៖