ព្រះត្រៃបិដក ភាគ ១០៧
[៤៥៩] កុសលធម៌ជាអនុបាទិន្ន ជាបច្ច័យនៃកុសលធម៌ជាអនុបាទិន្ន ដោយហេតុប្បច្ច័យ មានវារៈ៣។ អកុសលធម៌ជាអនុបាទិន្ន ជាបច្ច័យនៃអកុសលធម៌ជាអនុបាទិន្ន ដោយហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ជាអនុបាទិន្ន ជាបច្ច័យនៃអព្យាកតធម៌ជាអនុបាទិន្ន ដោយហេតុប្បច្ច័យ។
[៤៦០] កុសលធម៌ជាអនុបាទិន្ន ជាបច្ច័យនៃកុសលធម៌ជាអនុបាទិន្ន ដោយអារម្មណប្បច្ច័យ មានវារៈ៣។ អកុសលធម៌ជាអនុបាទិន្ន ជាបច្ច័យនៃអកុសលធម៌ជាអនុបាទិន្ន ដោយអារម្មណប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ជាអនុបាទិន្ន ជាបច្ច័យនៃអព្យាកតធម៌ជាអនុបាទិន្ន ដោយអារម្មណប្បច្ច័យ អព្យាកតធម៌ជាអនុបាទិន្ន ជាបច្ច័យនៃកុសលធម៌ជាអនុបាទិន្ន ដោយអារម្មណប្បច្ច័យ មានវារៈ៣។
[៤៦១] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ១០ ក្នុងអនន្តរប្បច្ច័យ មានវារៈ៦ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ១១។
ចប់ កុសលត្តិកឧបាទិន្នទុកៈ។
ID: 637832254770755429
ទៅកាន់ទំព័រ៖