ព្រះត្រៃបិដក ភាគ ១០៧

កុសល​ត្តិ​កឧបាទាន​គោ​ច្ឆ​ទុ​កៈ
 [៤៦២] អកុសលធម៌​ជា​ឧបាទាន អាស្រ័យ​នូវ​អកុសលធម៌​ជា​ឧបាទាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤៦៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ឧបាទាន​គោ​ច្ឆ​កៈ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

ចប់ កុសល​ត្តិ​កឧបាទាន​គោ​ច្ឆ​កទុ​កៈ។


កុសល​ត្តិ​កកិលេស​ទុ​កៈ


 [៤៦៤] អកុសលធម៌​ជា​កិលេស អាស្រ័យ​នូវ​អកុសលធម៌​ជា​កិលេស ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤៦៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។
 [៤៦៦] កុសលធម៌​មិនមែន​ជា​កិលេស អាស្រ័យ​នូវ​កុសលធម៌ មិនមែន​ជា​កិលេស ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌​មិនមែន​ជា​កិលេស អាស្រ័យ​នូវ​អកុសលធម៌ មិនមែន​ជា​កិលេស ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​មិនមែន​ជា​កិលេស អាស្រ័យ​នូវ​អព្យាកតធម៌​មិនមែន​ជា​កិលេស ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 637832255215017974
ទៅកាន់ទំព័រ៖