ព្រះត្រៃបិដក ភាគ ១០៧
ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ គួរដល់សេចក្តីសៅហ្មង អាស្រ័យនូវអព្យាកតធម៌ គួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៧១] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
[៤៧២] កុសលធម៌គួរដល់សេចក្តីសៅហ្មង ជាបច្ច័យនៃកុសលធម៌គួរដល់សេចក្តីសៅហ្មង ដោយហេតុប្បច្ច័យ មានវារៈ៣។ អកុសលធម៌គួរដល់សេចក្តីសៅហ្មង ជាបច្ច័យនៃអកុសលធម៌គួរដល់សេចក្តីសៅហ្មង ដោយហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌គួរដល់សេចក្តីសៅហ្មង ជាបច្ច័យនៃអព្យាកតធម៌គួរដល់សេចក្តីសៅហ្មង ដោយហេតុប្បច្ច័យ។
[៤៧៣] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះដែរ។
[៤៧៤] កុសលធម៌មិនគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវកុសលធម៌មិនគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង
ID: 637832255882162465
ទៅកាន់ទំព័រ៖