ព្រះត្រៃបិដក ភាគ ១០៧
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះផងចុះ។
ចប់ កុសលត្តិកសង្កិលេសិកទុកៈ។
កុសលត្តិកសង្កិលិដ្ឋទុកៈ
[៤៧៩] អកុសលធម៌ដែលសៅហ្មង អាស្រ័យនូវអកុសលធម៌ដែលសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៨០] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
[៤៨១] កុសលធម៌ដែលមិនសៅហ្មង អាស្រ័យនូវកុសលធម៌ដែលមិនសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អព្យាកតធម៌ដែលមិនសៅហ្មង អាស្រ័យនូវកុសលធម៌ ដែលមិនសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌ដែលមិនសៅហ្មងក្តី អព្យាកតធម៌ដែលមិនសៅហ្មងក្តី អាស្រ័យនូវកុសលធម៌ដែលមិនសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ដែលមិនសៅហ្មង អាស្រ័យនូវអព្យាកតធម៌ដែលមិនសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ២។
[៤៨២] កុសលធម៌ដែលមិនសៅហ្មង អាស្រ័យនូវកុសលធម៌ដែលមិនសៅហ្មង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ។
ID: 637832256537108782
ទៅកាន់ទំព័រ៖