ព្រះត្រៃបិដក ភាគ ១០៧
អព្យាកតធម៌ដែលមិនសៅហ្មង អាស្រ័យនូវអព្យាកតធម៌ដែលមិនសៅហ្មង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ។
[៤៨៣] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
[៤៨៤] កុសលធម៌ដែលមិនសៅហ្មង ជាបច្ច័យនៃកុសលធម៌ដែលមិនសៅហ្មង ដោយហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ដែលមិនសៅហ្មង ជាបច្ច័យនៃអព្យាកតធម៌ដែលមិនសៅហ្មង ដោយហេតុប្បច្ច័យ។
[៤៨៥] កុសលធម៌ដែលមិនសៅហ្មង ជាបច្ច័យនៃកុសលធម៌ដែលមិនសៅហ្មង ដោយអារម្មណប្បច្ច័យ មានវារៈ២។ អព្យាកតធម៌ដែលមិនសៅហ្មង ជាបច្ច័យនៃអព្យាកតធម៌ដែលមិនសៅហ្មង ដោយអារម្មណប្បច្ច័យ មានវារៈ២។
[៤៨៦] ក្នុងហេតុប្បច្ច័យ មានវារៈ៤ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ៧។
ID: 637832256814586401
ទៅកាន់ទំព័រ៖