ព្រះត្រៃបិដក ភាគ ១០៧
អកុសលធម៌គួរដល់សេចក្តីសៅហ្មង ទាំងមិនមែនជាកិលេស អាស្រ័យនូវអកុសលធម៌ គួរដល់សេចក្តីសៅហ្មង ទាំងមិនមែនជាកិលេស ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ គួរដល់សេចក្តីសៅហ្មង ទាំងមិនមែនជាកិលេស អាស្រ័យនូវអព្យាកតធម៌ គួរដល់សេចក្តីសៅហ្មង ទាំងមិនមែនជាកិលេស ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌គួរដល់សេចក្តីសៅហ្មង ទាំងមិនមែនជាកិលេស អាស្រ័យនូវកុសលធម៌គួរដល់សេចក្តីសៅហ្មង ទាំងមិនមែនជាកិលេសផង នូវអព្យាកតធម៌គួរដល់សេចក្តីសៅហ្មង ទាំងមិនមែនជាកិលេសផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌គួរដល់សេចក្តីសៅហ្មង ទាំងមិនមែនជាកិលេស អាស្រ័យនូវអកុសលធម៌ គួរដល់សេចក្តីសៅហ្មង ទាំងមិនមែនជាកិលេសផង នូវអព្យាកតធម៌គួរដល់សេចក្តីសៅហ្មង ទាំងមិនមែនជាកិលេសផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៩១] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
ID: 637832257396108672
ទៅកាន់ទំព័រ៖