ព្រះត្រៃបិដក ភាគ ១០៧
នូវអព្យាកតធម៌ ដែលបា្រសចាកសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥០៣] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
[៥០៤] កុសលធម៌ ដែលប្រាសចាកសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ជាបច្ច័យនៃកុសលធម៌ ដែលប្រាសចាកសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ដោយហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ ដែលបា្រសចាកសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ជាបច្ច័យនៃអព្យាកតធម៌ ដែលបា្រសចាកសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ដោយហេតុប្បច្ច័យ។
[៥០៥] ក្នុងហេតុប្បច្ច័យ មានវារៈ៤ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអធិបតិប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ៧។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះផងចុះ។
[៥០៦] កុសលធម៌ ដែលប្រាសចាកសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវកុសលធម៌ ដែលប្រាសចាកសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង
ID: 637832258773734030
ទៅកាន់ទំព័រ៖