ព្រះត្រៃបិដក ភាគ ១០៧

ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌ ដែល​ប្រាសចាក​សេចក្តី​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​អព្យាកតធម៌ ដែល​ប្រាសចាក​សេចក្តី​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥០៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។
 [៥០៨] កុសលធម៌ ដែល​ប្រាសចាក​សេចក្តី​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​កុសលធម៌ ដែ​លបា្រស​ចាក​សេចក្តី​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង ដោយហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌ ដែល​ប្រាសចាក​សេចក្តី​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដែ​លបា្រស​ចាក​សេចក្តី​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង ដោយហេតុ​ប្ប​ច្ច័​យ។
 [៥០៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 637832259095292209
ទៅកាន់ទំព័រ៖