ព្រះត្រៃបិដក ភាគ ១០៧
អព្យាកតធម៌ ដែលមិនមែនត្រូវលះដោយទស្សនៈ អាស្រ័យនូវអកុសលធម៌ ដែលមិនមែនត្រូវលះដោយទស្សនៈផង នូវអព្យាកតធម៌ ដែលមិនមែនត្រូវលះដោយទស្សនៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥១៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
[៥១៤] កុសលធម៌ ដែលមិនមែនត្រូវលះដោយទស្សនៈ ជាបច្ច័យនៃកុសលធម៌ ដែលមិនមែនត្រូវលះដោយទស្សនៈ ដោយហេតុប្បច្ច័យ មានវារៈ៣។ អកុសលធម៌ ដែលមិនមែនត្រូវលះដោយទស្សនៈ ជាបច្ច័យនៃអកុសលធម៌ ដែលមិនមែនត្រូវលះដោយទស្សនៈ ដោយហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ ដែលមិនមែនត្រូវលះដោយទស្សនៈ ជាបច្ច័យនៃអព្យាកតធម៌ ដែលមិនមែនត្រូវលះដោយទស្សនៈ ដោយហេតុប្បច្ច័យ។
[៥១៥] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ១០ ក្នុងអនន្តរប្បច្ច័យ មានវារៈ ៧ ក្នុងវិគតប្បច្ច័យ មានវារៈ១៣។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះផងចុះ។
ចប់ កុសលត្តិកទស្សនេនបហាតព្វទុកៈ។
ID: 637832259755699347
ទៅកាន់ទំព័រ៖