ព្រះត្រៃបិដក ភាគ ១០៧
ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ដោយហេតុប្បច្ច័យ។ អព្យាកតធម៌ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ជាបច្ច័យនៃអព្យាកតធម៌ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ដោយហេតុប្បច្ច័យ។
[៥៣១] កុសលធម៌ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ជាបច្ច័យនៃកុសលធម៌ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ដោយអារម្មណប្បច្ច័យ មានវារៈ៣។ អកុសលធម៌ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ជាបច្ច័យនៃអកុសលធម៌ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ដោយអារម្មណប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ជាបច្ច័យនៃអព្យាកតធម៌ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ដោយអារម្មណប្បច្ច័យ មានវារៈ។
[៥៣២] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
[៥៣៣] កុសលធម៌មិនមានវិតក្កៈ អាស្រ័យនូវកុសលធម៌មិនមានវិតក្កៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៣៤] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ វារៈ៧។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
ID: 637832261169019154
ទៅកាន់ទំព័រ៖