ព្រះត្រៃបិដក ភាគ ១០៧
[៥៣៥] កុសលធម៌មិនមានវិតក្កៈ ជាបច្ច័យនៃកុសលធម៌មិនមានវិតក្កៈ ដោយហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌មិនមានវិតក្កៈ ជាបច្ច័យនៃអព្យាកតធម៌មិនមានវិតក្កៈ ដោយហេតុប្បច្ច័យ។
[៥៣៦] ក្នុងហេតុប្បច្ច័យ មានវារៈ៤ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
ចប់ កុសលត្តិកសវិតក្កទុកៈ។
កុសលត្តិកសវិចារទុកៈ
[៥៣៧] កុសលធម៌ប្រព្រឹត្តទៅជាមួយនឹងវិចារៈ អាស្រ័យនូវកុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺដូចគ្នានឹងកុសលត្តិកសវិតក្កៈដែរ។
ចប់ កុសលត្តិកសវិចារទុកៈ។
កុសលត្តិកសប្បីតិកទុកៈ
[៥៣៨] កុសលធម៌ប្រព្រឹត្តទៅជាមួយនឹងបីតិ អាស្រ័យនូវកុសលធម៌ប្រព្រឹត្តទៅជាមួយនឹងបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637832261526649964
ទៅកាន់ទំព័រ៖