ព្រះត្រៃបិដក ភាគ ១០៧

 [៥៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៨ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៥៤] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៥៥] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៦] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា (ហីន​ត្តិ​កហេតុ​ទុ​កៈ) បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ។
 [៥៧] នហេតុ​ធម៌​ថោកទាប អា​ស្រ័យ​នូវ​នហេតុ​ធម៌​ថោកទាប ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
សង្កិ​លិ​ដ្ឋ​ត្តិ​កៈ ហេតុ​ទុ​កៈ យ៉ាងណា (ហីន​ត្តិ​កហេតុ​ទុ​កៈ) បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ។

ចប់ ហីន​ត្តិ​កហេតុ​ទុ​កៈ។


មិច្ឆត្ត​ត្តិ​កហេតុ​ទុ​កៈ


 [៥៨] ហេតុ​ធម៌​មាន​សភាព​ខុស និង​ទៀង អាស្រ័យ​នូវ​ហេតុ​ធម៌​មាន​សភាព​ខុស និង​ទៀង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 637832211864958908
ទៅកាន់ទំព័រ៖