ព្រះត្រៃបិដក ភាគ ១០៧
កុសលត្តិកបីតិសហគតាទិត្តិទុកៈ
[៥៤៦] កុសលធម៌ប្រកបដោយបីតិ អាស្រ័យនូវកុសលធម៌ប្រកបដោយបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អាស្រ័យនូវកុសលធម៌មិនមែនប្រកបដោយបីតិ…។ អាស្រ័យនូវកុសលធម៌ប្រកបដោយសុខ … អាស្រ័យនូវកុសលធម៌មិនមែនប្រកបដោយសុខ…។ អាស្រ័យនូវកុសលធម៌ប្រកបដោយឧបេក្ខា … អាស្រ័យនូវកុសលធម៌មិនមែនប្រកបដោយឧបេក្ខា…។
ចប់ កុសលត្តិកបីតិសហគតាទិត្តិទុកៈ។
កុសលត្តិកកាមាវចរទុកៈ
[៥៤៧] កុសលធម៌ជាកាមាវចរ អាស្រ័យនូវកុសលធម៌ជាកាមាវចរ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អព្យាកតធម៌ជាកាមាវចរ អាស្រ័យនូវកុសលធម៌ជាកាមាវចរ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌ជាកាមាវចរក្តី អព្យាតកធម៌ជាកាមាវចរក្តី អាស្រ័យនូវកុសលធម៌ជាកាមាវចរ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ កុសលធម៌ជាកាមាវចរ អាស្រ័យនូវអកុសលធម៌ ជាកាមាវចរ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ជាកាមាវចរ អាស្រ័យនូវអព្យាកតធម៌ជាកាមាវចរ ទើបកើតឡើង
ID: 637832262433043430
ទៅកាន់ទំព័រ៖