ព្រះត្រៃបិដក ភាគ ១០៧
ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ជាកាមាវចរ អាស្រ័យនូវកុសលធម៌ជាកាមាវចរផង នូវអព្យាកតធម៌ជាកាមាវចរផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ជាកាមាវចរ អាស្រ័យនូវអកុសលធម៌ជាកាមាវចរផង នូវអព្យាកតធម៌ជាកាមាវចរផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៤៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
[៥៤៩] កុសលធម៌ជាកាមាវចរ ជាបច្ច័យនៃកុសលធម៌ជាកាមាវចរ ដោយហេតុប្បច្ច័យ មានវារៈ៣។ អកុសលធម៌ជាកាមាវចរ ជាបច្ច័យនៃអកុសលធម៌ ជាកាមាវចរ ដោយហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ជាកាមាវចរ ជាបច្ច័យនៃអព្យាកតធម៌ជាកាមាវចរ ដោយហេតុប្បច្ច័យ។
[៥៥០] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
ID: 637832262720244301
ទៅកាន់ទំព័រ៖