ព្រះត្រៃបិដក ភាគ ១០៧

 [៥៥១] កុសលធម៌​មិនមែន​ជា​កាមាវចរ អាស្រ័យ​នូវ​កុសលធម៌​មិនមែន​ជា​កាមាវចរ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​មិនមែន​ជា​កាមាវចរ អាស្រ័យ​នូវ​អព្យាកតធម៌ មិនមែន​ជា​កាមាវចរ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៥២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
 [៥៥៣] កុសលធម៌​មិន​មែ​ជា​កាមាវចរ ជា​បច្ច័យ​នៃ​កុសលធម៌​មិនមែន​ជា​កាមាវចរ ដោយហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​មិនមែន​ជា​កាមាវចរ ជា​បច្ច័យ​នៃ​អព្យាកតធម៌​មិនមែន​ជា​កាមាវចរ ដោយហេតុ​ប្ប​ច្ច័​យ។
 [៥៥៤] កុសលធម៌​មិនមែន​ជា​កាមាវចរ ជា​បច្ច័យ​នៃ​កុសលធម៌​មិនមែន​ជា​កាមាវចរ ដោយ​អារម្មណ​ប្ប​ច្ច័​យ កុសលធម៌​មិនមែន​ជា​កាមាវចរ ជា​បច្ច័យ​នៃ​អព្យាកតធម៌​មិនមែន​ជា​កាមាវចរ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ អព្យាកតធម៌​មិនមែន​ជា​កាមាវចរ
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 637832262975725090
ទៅកាន់ទំព័រ៖