ព្រះត្រៃបិដក ភាគ ១០៧
ជាបច្ច័យនៃអព្យាកតធម៌មិនមែនជាកាមាវចរ ដោយអារម្មណប្បច្ច័យ អព្យាកតធម៌មិនមែនជាកាមាវចរ ជាបច្ច័យនៃកុសលធម៌មិនមែនជាកាមាវចរ ដោយអារម្មណប្បច្ច័យ។
[៥៥៥] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
ចប់ កុសលត្តិកកាមាវចរទុកៈ។
កុសលត្តិករូបាវចរទុកៈ
[៥៥៦] កុសលធម៌ជារូបាវចរ អាស្រ័យនូវកុសលធម៌ជារូបាវចរ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ជារូបាវចរ អាស្រ័យនូវអព្យាកតធម៌ជារូបាវចរ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៥៧] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនេះ។
[៥៥៨] កុសលធម៌មិនមែនជារូបាវចរ អាស្រ័យនូវកុសលធម៌មិនមែនជារូបាវចរ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
ID: 637832263306504823
ទៅកាន់ទំព័រ៖