ព្រះត្រៃបិដក ភាគ ១០៧
អកុសលធម៌មិនមែនជារូបាវចរ អាស្រ័យនូវអកុសលធម៌មិនមែនជារូបាវចរ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌មិនមែនជារូបាវចរ អាស្រ័យនូវអព្យាកតធម៌មិនមែនជារូបាវចរ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌មិនមែនជារូបាវចរ អាស្រ័យនូវកុសលធម៌មិនមែនជារូបាវចរផង នូវអព្យាកតធម៌មិនមែនជារូបាវចរផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អព្យាកតធម៌មិនមែនជារូបាវចរ អាស្រ័យនូវអកុសលធម៌មិនមែនជារូបាវចរផង នូវអព្យាកតធម៌មិនមែនជារូបាវចរផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៥៩] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
[៥៦០] កុសលធម៌មិនមែនជារូបាវចរ ជាបច្ច័យនៃកុសលធម៌មិនមែនជារូបាវចរ ដោយហេតុប្បច្ច័យ មានវារៈ៣។ អកុសលធម៌មិនមែនជារូបាវចរ ជាបច្ច័យនៃអកុសលធម៌មិនមែនជារូបាវចរ ដោយហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌មិនមែនជារូបាវចរ ជាបច្ច័យនៃអព្យាកតធម៌មិនមែនជារូបាវចរ ដោយហេតុប្បច្ច័យ។
ID: 637832263519891167
ទៅកាន់ទំព័រ៖