ព្រះត្រៃបិដក ភាគ ១០៧

 [៥៦១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៣។
ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ផង​ចុះ។

ចប់ កុសល​ត្តិ​ករូបាវចរ​ទុ​កៈ។


កុសល​ត្តិ​កអរូបាវចរ​ទុ​កៈ


 [៥៦២] កុសលធម៌​ជា​អរូបាវចរ អាស្រ័យ​នូវ​កុសលធម៌​ជា​អរូបាវចរ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​ជា​អរូបាវចរ អាស្រ័យ​នូវ​អព្យាកតធម៌​ជា​អរូបាវចរ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៦៣] កុសលធម៌​មិនមែន​ជា​អរូបាវចរ អាស្រ័យ​នូវ​កុសលធម៌​មិនមែន​ជា​អរូបាវចរ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
(កុសល​ត្តិ​កអរូបាវចរ​ទុ​កៈ) ដូចគ្នានឹង​រូបាវចរ​ទុ​កៈ​ដែរ។

ចប់ កុសល​ត្តិ​កអរូបាវចរ​ទុ​កៈ។


កុសល​ត្តិ​កប​រិយា​បន្ន​ទុ​កៈ


 [៥៦៤] កុសលធម៌​ជា​បរិ​យា​បន្នៈ (ធម៌​ដែល​រាប់បញ្ចូល​ក្នុង​តេ​ភូមិក​វដ្ត) អាស្រ័យ​នូវ​កុសលធម៌​ជា​បរិ​យា​បន្នៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌​ជា​បរិ​យា​បន្នៈ អាស្រ័យ​នូវ​អកុសលធម៌​ជា​បរិ​យា​បន្នៈ ទើប​កើតឡើង
ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 637832263904398018
ទៅកាន់ទំព័រ៖